បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា សង្គ្រាមនៅហ្គាហ្សា ត្រូវតែបន្តរហូតដល់ ការសម្រេចបាននូវជ័យជំនះ ដោយបដិសេធការអំពាវនាវ ឱ្យមានបទឈប់បាញ់ ឬដំណោះស្រាយការ ចរចាណាមួយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃចន្ទ លោក Smotrich បាននិយាយថា អ៊ីស្រាអែល កំពុងស្ថិតក្នុងយុទ្ធនាការប្រឆាំង នឹងអង្គការភេរវករដែលត្រូវបានកំទេច ហើយបានព្រមានថា នឹងមិនមាន គ្រោះថ្នាក់អ្វីធំជាង អនាគតរបស់ប្រទេសជាជាង ការបញ្ឈប់ប្រតិបត្តិការមុនកាលកំណត់នោះទេ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖សង្រ្គាមនេះត្រូវតែបញ្ចប់ដោយជោគជ័យ យ៉ាងម៉ឺងម៉ាត់សម្រាប់មនុស្សជំនាន់ក្រោយ ដោយគ្មានកិច្ចព្រមព្រៀង គ្មានអ្នកសម្របសម្រួលណាមួយជាដាច់ខាត ។
ការលើកឡើងនេះកើតមានចំពេលមាន ការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើង នៅក្នុងគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលជុំវិញ អនាគតនៃប្រតិបត្តិការរបស់លោក Gideon’s Chariots ។
យ៉ាងណាក្តីនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ របស់គាត់ឡើងវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងបរាជ័យជាច្រើនដង ក្នុងការឈានដល់ការឯកភាពគ្នា លើផ្លូវឆ្ពោះទៅមុខបន្តទៀតបែបណា៕
ប្រែសម្រួល៖ស៊ុនលី
