បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត
Associated Press (AP) បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានសម្តែងការត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សាឲ្យ បានទៅទាំងស្រុង។
មន្ត្រីម្នាក់របស់ក្រុមហាម៉ាស់ Taher al-Nunu ត្រូវបានដកស្រង់សម្តី ដោយនិយាយថា ក្រុមនេះ ត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកគំនិតផ្តួចផ្តើម ណាមួយដែលនាំឱ្យមានការ បញ្ចប់សង្គ្រាមទាំងស្រុង ។
ទោះជាយ៉ាងណាក៏ ដោយវាត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ការយល់ព្រមលើផែនការ បទឈប់បាញ់រយៈពេល៦០ថ្ងៃ ដែលស្នើឡើងដោយ ទីក្រុងវ៉ាស៊ីនតោន ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានក្រុម Hamas ថាការបដិសេធសំណើដែលគាំទ្រដោយអាមេរិកនឹងធ្វើឱ្យជំហររបស់ខ្លួនកាន់តែអាក្រក់ទៅៗ។
លោក Trump បាននិយាយនៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានយល់ព្រម ចំពោះលក្ខខណ្ឌដែលត្រូវការ ដើម្បីបញ្ចប់បទឈប់បាញ់រយៈពេល៦០ថ្ងៃ ក្នុងអំឡុងពេលដែលភាគីទាំងអស់នឹង ធ្វើការដើម្បីបញ្ចប់សង្រ្គាម។
ក្រុមហាម៉ាស់ នៅក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយកាលពីថ្ងៃពុធ តាមសេចក្តីរាយការណ៍បានអះអាងថា ខ្លួនបានទទួលសំណើ ពីអ្នកសម្របសម្រួល ហើយកំពុងធ្វើការដើម្បី កសាងទំនាក់ទំនង ដើម្បីត្រឡប់ទៅតុចរចាវិញ ។ ប្រភពមួយបានប្រាប់សារព័ត៌មានថា គណៈប្រតិភូហាម៉ាសត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកសម្រុះ សម្រួលអេហ្ស៊ីប និងកាតាក្នុងទីក្រុងគែរនៅពេលខាងមុខឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
