បរទេស៖ ប្រភពសន្តិសុខនៅភាគខាងត្បូង ប្រទេសថៃ បាននិយាយថា ការរកឃើញគ្រាប់បែកនា ពេលថ្មីៗនេះនៅក្នុងខេត្ត ទេសចរណ៍ភូកេត , ខេត្ត Phanngga និងខេត្ត Krabi ត្រូវបានគេជឿថា ជាការពង្រីកយុទ្ធសាស្ត្រ នៃសកម្មភាពបះបោរភាគ ខាងត្បូង ដែលមានបំណងបំផ្លាញ ទំនុកចិត្តភ្ញៀវទេសចរ និងបំផ្លាញសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសក្នុងវិស័យ ទេសចរណ៍ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកវិភាគសន្តិសុខ បាននិយាយថា ការវាយប្រហារចុងក្រោយនេះ តំណាងឱ្យយុទ្ធសាស្ត្រថ្មីដោយក្រុម Barisan Revolusi Nasional (BRN) ដែលជាក្រុមបំបែកខ្លួនដ៏សំខាន់នៅភាគខាងត្បូង។ មិនដូចឧប្បត្តិហេតុពីមុននោះទេ ប្រតិបត្តិការទាំងនេះត្រូវបានអនុវត្តដោយអ្វីដែលគេហៅថា “មុខស” អ្នកជ្រើសរើសថ្មីដែល មិនមានកំណត់ត្រាឧក្រិដ្ឋកម្ម ឬចារកម្ម ដែលធ្វើឱ្យ ពួកគេពិបាកក្នុងការរកឃើញ ដោយកងកម្លាំងសន្តិសុខ។
ប្រភពបាននិយាយថា “ប្រតិបត្តិការទាំងនេះ គឺល្អសម្រាប់បេសកកម្ម នៅខាងក្រៅ តំបន់ជម្លោះប្រពៃណី នៅភាគខាងត្បូង ដ៏ជ្រៅ ព្រោះវាហោះហើរនៅក្រោមរ៉ាដា” ។ «ពួកគេមិនត្រូវបានអាជ្ញាធរដឹងឡើយ ហើយក៏មិនមានសាវតារ តាមដាននោះដែរ»។
រលកនៃការគម្រាមកំហែង គ្រាប់បែកនាពេលថ្មីៗនេះ គឺជាប្រតិបត្តិការ សម្របសម្រួល លើកដំបូង នៅខាងក្រៅតំបន់ បះបោរ ជាប្រពៃណី ក្នុងរយៈពេលជិត មួយទសវត្សរ៍ ដែលរំឭកពីការវាយប្រហារកាលពីឆ្នាំ ២០១៥ នៅក្នុងខេត្តចំនួន ប្រាំពីរភាគខាងត្បូង ។ អ្នកជំនាញផ្នែក សន្តិសុខជឿថា វាជាការផ្លាស់ប្តូរជានិមិត្តរូប ចំពោះភាពខ្លាំង របស់គម្រោង និងរំខានដល់តំបន់សេដ្ឋកិច្ចសំខាន់ៗ៕
ប្រែសម្រួលៈ ណៃ តុលា
