ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូទី អះអាងថា ខ្លួនបានប្រើមីស៊ីលលឿនជាងសំឡេង វាយប្រហារទៅលើអ៊ីស្រាអែល

RT News

សានណា៖ កងកម្លាំងប្រដាប់អាវុធហ៊ូទី របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវនៅព្រឹកថ្ងៃអាទិត្យ សម្រាប់ការវាយប្រហារ “មីស៊ីលផ្លោងឆ្លងទ្វីប” លើអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថា ស្ទាក់ចាប់បានដោយប្រព័ន្ធការពារអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah TV អ្នកនាំពាក្យយោធាក្រុមហ៊ូទីលោក Yahya Sarea បានឲ្យដឹងថា កាំជ្រួចនេះត្រូវបានគេកំណត់គោលដៅ នៅឯអាកាសយានដ្ឋាន Ben Gurion នៅកណ្តាលប្រទេសអ៊ីស្រាអែល។

លោកបានអះអាងថា ការវាយប្រហារបានសម្រេចគោលបំណងរបស់ខ្លួន ដោយបានបញ្ឈប់ជាបណ្តោះអាសន្ននូវ ចរាចរណ៍ផ្លូវអាកាសក្នុងប្រទេសអ៊ីស្រាអែល និងបណ្តាលឱ្យប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ ប្រញាប់ប្រញាល់ទៅកាន់ទីជម្រកនៅមុនពេលថ្ងៃរះ។

លោក Sarea បានសង្កត់ធ្ងន់ថា ក្រុមហ៊ូទី នឹងបន្តបើកការវាយប្រហារបែបនេះ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា រហូតដល់សង្រ្គាមដែលកំពុងបន្ត និងការបិទផ្លូវប្រឆាំងនឹងក្រុមហ៊ុមព័ទ្ធត្រូវបានបញ្ចប់។ លោកក៏បានព្រមានផងដែរថា កងកម្លាំងហ៊ូទី ត្រូវបានរៀបចំសម្រាប់ការកើនឡើង ដែលអាចកើតមានដោយអ៊ីស្រាអែល។

ទូរទស្សន៍ al-Masirah បានរាយការណ៍ថា មីស៊ីលនេះត្រូវបានបាញ់បង្ហោះនៅមុនថ្ងៃរះ។ មុនពេលព្រឹកព្រលឹម (ម៉ោងនៅអ៊ីស្រាអែល) ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែលបានរាយការណ៍ថា “ការបាញ់មីស៊ីល” ពីប្រទេសយេម៉ែនត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពាររបស់អ៊ីស្រាអែល ទោះបីជាគ្រាប់ផ្លោងចេញពីមីស៊ីល បង្កឱ្យមានការឆាបឆេះនៅជិតក្រុងយេរ៉ូសាឡឹមក៏ដោយ។ មិនមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានផ្តល់ឱ្យនោះទេ ហើយក៏មិនមានរាយការណ៍អំពីការស្លាប់និងរបួសដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top