ព័ត៌មានអន្តរជាតិ

ប្រពន្ធមេខ្លោងឆបោក Forex ដ៏ធំបំផុតជាជនជាតិវៀតណាម ត្រូវចាប់ខ្លួននៅប្រទេសថៃ

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកស្រី Ngo Thi Theu ជាភរិយារបស់អ្នករត់គេចខ្លួន លោក Le Khac Ngo ត្រូវបានគេស្គាល់ថា ជា “Mr. Hunter” ត្រូវបានចាប់ខ្លួននៅប្រទេសថៃ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប៉ូលីសទីក្រុងហាណូយ និង Interpol ។

យោងតាមឧត្តមសេនីយ Nguyen Thanh Tung នាយកប៉ូលីសហាណូយបាននិយាយថា អ្នកស្រី Theu បច្ចុប្បន្នកំពុងមើលថែកុមារតូចម្នាក់នោះ មិនអាចធ្វើបត្យាប័នភ្លាមៗបានទេ។ យើងបានចាប់ខ្លួនទាន់ពេល ដោយសារតែ អ្នកស្រី Theu កំពុងរៀបចំរត់ភៀសខ្លួនទៅប្រទេសតួកគី។ យើងនឹងប្រមូលព័ត៌មានបន្ថែម នៅពេលអ្នកស្រីងត្រូវបាននាំត្រឡប់ទៅប្រទេសវៀតណាមវិញ។

អាជ្ញាធរក៏បានប្រកាសពីការចាប់ខ្លួន លោក Nguyen Thi Thuy អាយុ ៤៣ ឆ្នាំ ដែលមានតួនាទីជាគណនេយ្យករ លោក Pho Duc Nam ជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានគេស្គាល់ជាទូទៅថា TikToker “Mr. Pips” ។

លោក Nam អាយុ ៣១ ឆ្នាំ និងបក្ខពួកជាង ៣០ នាក់ ត្រូវបានឃុំខ្លួនចន្លោះពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំមុន។ ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្មរួមទាំងការក្លែងបន្លំទ្រព្យសម្បត្តិ និងការលាងលុយ។ ប៉ូលិសក្រុងហាណូយបានពណ៌នាករណីនេះថា ជាការក្លែងបន្លំរូបិយប័ណ្ណបរទេស និងភាគហ៊ុនដ៏ធំបំផុតក្នុងប្រទេសវៀតណាមមិនធ្លាប់មាន។

យោងតាមក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ឆ្នាំ ២០២១ លោក Nam និងលោក Ngo នៅតែជាក្រុមធំ បានសហការគ្នាជាមួយជនជាតិទួរគី ដើម្បីដំណើរការគម្រោងការជួញដូរក្លែងបន្លំទ្រង់ទ្រាយធំ។ ពួកគេបានបង្កើតក្រុមហ៊ុនមួយដែលមានការិយាល័យចំនួន ៤៤ នៅទីក្រុងហូជីមិញ និងជាច្រើនទៀតក្នុងទីក្រុងហាណូយ និងទូទាំងប្រទេស ដោយផ្តល់សេវាឈ្មួញកណ្តាល និងសេវាកម្មហិរញ្ញវត្ថុដោយគ្មានអាជ្ញាប័ណ្ណតាមរយៈបុគ្គលិកចំនួន១,០០០ នាក់ គ្មាននរណាម្នាក់មានអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ។

ក្រុមនេះត្រូវបានគេចោទប្រកាន់ថា បានបោកប្រាស់ជនរងគ្រោះជាង ២,៦៦០ នាក់ ដោយប្រតិបត្តិការវេទិកាជួញដូរភាគហ៊ុនក្លែងក្លាយ។ វេទិកានេះមិនបានជួយសម្រួលដល់ការជួញដូរពិតប្រាកដទេ ប៉ុន្តែជំនួសឲ្យការប្រើដើម្បីបង្គ្រប់លុយរបស់អ្នកវិនិយោគទៅក្នុងគណនីរបស់ជនសង្ស័យ៕

To Top