ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា១២៥រូប នៅព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមសម័យ ប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការបើកផ្លូវអនុញ្ញាត ឲ្យមានការរៀបចំ ក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិ ឬការធ្វើសកម្មភាព ប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយគុបគិត ជាមួយបរទេស ៕









