ព័ត៌មានជាតិ

ក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុក ចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតផលប្រយោជន៍ពលរដ្ឋ ធំជាងគិតតែការនាំចូល

ភ្នំពេញ៖ ក្រុមអ្នកចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ពិសេសដល់អ្នកចិញ្ចឹមត្រីក្នុងស្រុកដើម្បីជួយលើកកម្ពស់ ពីជីវភាព ពួកគាត់ប្រសើរជាងគិតតែប្រយោជន៍បក្សពួកឬក្រុមខ្លួនពោលគឺគិតចាំតែនាំត្រីចូលពីខាងក្រៅ។

ការលើកឡើងរបស់ក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកគឺ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋា ភិបាលក្នុងការលើកកម្ព ស់ការចិ ញ្ចឹមត្រីក្នុងស្រុកដើម្បីផ្គត់ផ្គង នៅលើទីផ្សារប្រសើរជាងការ នាំចូលពីក្រៅប្រទេស។

ក្រុមអ្នកចិញ្ចឹមត្រូវចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតគូរពីទីតាំង ចិញ្ចឹម មានទាំងពូជ និង ទី ផ្សារសម្រាប់លក់ត្រីឲ្យប្រជាពលរដ្ឋបរិភោគប្រសើរជាងការនាំចូលពីប្រទេសជាងនាំចូលពីខាងក្រៅប្រទេស។

ការលើកឡើងរបស់ក្រុមវារីវប្បករនេះបន្ទាប់ពីសមាគមអ្នកផ្គត់ផ្គង់ត្រីប្រឆាំងនឹងវិធានការរបស់រដ្ឋបាលជលផល ព្រោះខ្លាចរដ្ឋបាលជល ផលអនុវត្តច្បាប់តឹងរឹងដើម្បីប្រយោជន៍វារីវប្បករ ក្នុង ស្រុករាប់ម៉ឺនគ្រួសារ ធ្វើឱ្យប៉ះពាល់ ដល់ប្រយោជន៍របស់ក្រុមខ្លួនដែលមានគ្នាត្រឹមតែ ៥ ឬ ៦នា ក់ប៉ុណ្ណោះ។

នៅក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាមកន្លងមកសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុ ញឱ្យអ្នកចិញ្ចឹ មត្រីពង្រើក ការចិញ្ចឹ មត្រីរ បស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការប្រើ ប្រាស់ក្នុងស្រុក ព្រោះបច្ចុ ប្បន្នត្រីធម្មជាតិបានថយចុះគួរឱ្យកត់សម្គាល់ ដែលមិនអាចផ្គត់ផ្គង់គ្រ ប់តាមតម្រូ វការ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការរៀបចំ ទិវាមច្ឆជាតិ ១កក្កដា ២០២៤ គឺការបំផុសនូវចលនា និងជំរុញការចិញ្ចឹមត្រីនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀង និងការ ហូបចុករបស់ប្រជាពលរដ្ឋដែលបានកើនឡើងជាបន្តបន្ទាប់។

ទាក់ទិននិងលើកកម្ពស់ការចិញ្ចឹមត្រីក្នុងស្រុកនេះដែរបើតាមគណនេយ្យហ្វេសប៊ុកមានឈ្មោះថា«Food & Hospitality Criticsដែលជាអ្នកចិញ្ចឹមត្រីនិងអ្នលចិញ្ចឹមត្រីផ្សេងទៀតបានគាំទ្រ ប្រសាសន៍លោកណៅ ធួក សមាជិករដ្ឋសភាដោយធ្លាប់មានប្រសាសន៍ថាសមាគម វារីវប្ប ករដូចជាចង់ធ្វើកា រជំនួសគយនឹងជលផល ដែលចំណុចនេះមិនល្អទេ គឺត្រូវពីប្រយោជន៍អ្នកចិញ្ចឹមក្នុងស្រុកជាងគិតតែយកនាំចូល។

ទាក់ទិននឹងការករណីខាងលើកនេះដែរប្រភពបានឲ្យដឹងថាសមាគមអ្នកផ្គត់ផ្គង់ត្រីមានតែ៥ ឬ ៦ ក្រុមហ៊ុន ដែលក្នុងនោះមានប្អូន បង្កើតរបស់ប្រធានសមាគមដល់ទៅ២ក្រុមហ៊ុន មានៈ ចង់នាំចូ លត្រីមកកម្ពុជាដោយសេរី ដើម្បីតែប្រយោជន៍របស់បុគ្គលខ្លួន ៥ ឬ៦នាក់ មិនគិតពី ទុក្ខលំបាករបស់វារីវប្បករ ឬ អ្នកចិញ្ចឹមត្រីក្នុងស្រុករាប់ម៉ឺនគ្រួសា រដែលត្រូវប្រឈម នឹងការខាត បង់ ក្ស័យធន ជំពាក់បំណុលវ័ណ្ឌក។

បើតាមប្រភពបានលើកឡើងទៀតថាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផលមានដល់ទៅជិត ៣០ក្រុមហ៊ុនឯណោះ មានតែ ៥ ឬ ៦ ក្រុមហ៊ុនដែល ជាសមាជិកអ្នកផ្គត់ផ្គង់ត្រីប្រឆាំងនឹងវិធានការរឹតបន្តឹងការនាំចូលរបស់រដ្ឋបាលជលផល រីឯក្រុមហ៊ុនផ្សេងៗទៀតមិនទទួលបានរឹតបន្តឹង។ យ៉ាងណាក្តីអ្នកចិញ្ចឹមបានគាំទ្រចំពោះរដ្ឋបាលជលផលក្នុងការរឹតបន្តឹងច្បាប់ដើម្បីប្រយោជន៍អ្នកចិញ្ចឹមត្រី វារីវប្បករក្នុងស្រុក ដើម្បីប្រយោជន៍អ្នកចិញ្ចឹមក្នុងស្រុក ដើម្បីប្រយោជន៍ជាតិ ដើម្បីឱ្យកម្ពុជា អាចរស់ដោយមិនពឹងការនាំចូល៕

To Top