បណ្តាថ្នាក់ដឹកនាំ អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអូសេអានីសន្យាពួតដៃគ្នា កសាងសន្តិភាព

គុនមីង៖ បណ្តាថ្នាក់ដឹកនាំ មកពីប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអូសេអានី បានសន្យាពួតដៃគ្នា កសាងសន្តិភាព។
ការសន្យានេះធ្វើឡើង នៅក្នុងវេទិកាកម្រិតខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ដែលប្រពឹត្តិធ្វើឡើងនៅក្រុងគុនមីង នៅខេត្តយូនណាន់ ប្រទេសចិន នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងវេទិការនេះ ភាគីកម្ពុជាក៏មានការអញ្ជើញចូលរួមពី លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមាប និងបណ្ដាអ្នកសារព័ត៌មានកម្ពុជា ជាច្រើនស្ថាប័ន ដូចជាសារព័ត៌មានដើមអម្ពិលជាដើម។
គោលបំណងចម្បង នៃវេទិកានេះ គឺដើម្បីពង្រឹងការសហការ និងការផ្លាស់ប្តូរជំនឿទុកចិត្ត ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។
វេទិការនេះនឹងផ្តោតសំខាន់លើ ការពិភាក្សាជុំវិញបញ្ហាប្រឈមធំៗ និងឱកាសរបស់ពិភពលោក ដូចជា៖
១/ ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិភាព
២/ ការស្តារសេដ្ឋកិច្ច
៣/ ការគ្រប់គ្រងព័ត៌មានក្លែងក្លាយ
៤/ ការកសាងសមត្ថភាពសារព័ត៌មាន ដោយផ្សារភ្ជាប់ជាមួយ បញ្ញាសប្បនិម្មិត ជាដើមល។ល។
វេទិកានេះរំពឹងថានឹង ផ្តល់នូវផែនការអនាគត និងអនុសាសន៍ជាក់លាក់ដើម្បីជំរុញឲ្យមានការសន្ទនា និងកិច្ចសហការ ស្មើភាពគ្នាក្នុងវិស័យព័ត៌មាន និងនយោបាយអន្តរជាតិ៕













