ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី នៅ Ryazan

កៀវ៖ កងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក (USF) នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Ryazan នៅភាគខាងលិចប្រទេសរុស្ស៊ី ពេញមួយយប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram កងកម្លាំង USF បានពណ៌នាអំពីរោងចក្រចម្រាញ់ប្រេងនេះថា ជាកន្លែងថាមពលយុទ្ធសាស្ត្រ ដែលមានសមត្ថភាពដំណើរការប្រចាំឆ្នាំ ១៧.១លានតោន ឬ ៦.១ ភាគរយនៃបរិមាណចម្រាញ់សរុបរបស់រុស្ស៊ី។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​ជា​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់​ប្រេង ខាងលើនេះ ហើយ​ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​គេ​វាយ​តម្លៃ​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបី USF ក៏​រាយការណ៍​ថា ខ្លួនក៏បាន​វាយ​ប្រហារ​ឃ្លាំង​ស្តុក​ប្រេង​ក្នុង​ទីក្រុង Luhansk ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​ដែល​បង្ក​ឱ្យ​មាន​ការ​ផ្ទុះផងដែរ៕

ប្រៃសម្រួល ឈូក បូរ៉ា

To Top