ព័ត៌មានជាតិ

នគរបាលស្រុកមោងឫស្សី បង្រ្កាបករណីលួចទ្រព្យសម្បត្តិមួយករណីក្នុងមូលដ្ឋាន

នៅថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២៥ តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ ដឹកនាំធ្វេីការស្រាវជ្រាវនិង បង្រ្កាបករណីលួចទ្រព្យសម្បត្តិអ្នកដទៃមួយករណី​ ដែលបានកេីតឡេីងកាលពីថ្ងៃទី ០៤ខែ​ កញ្ញា​ឆ្នាំ​២០២៥នៅចំ ណុចក្រុមទី០៩ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ដែល​មាន​ជនរងគ្រោះឈ្មោះ លៀង គន្ធា ភេទ ស្រី អាយុ៣៧ឆ្នាំ។

បាត់បង់ទ្រព្យសម្បត្តិគឺ៖
–កាបូបដាក់ប្រាក់ពណ៌ឈាមជ្រូកចំនួន០១
-ប្រាក់រៀលប្រហែល ចំនួន២, ០០០, ០០០ រៀល(ពីរលាន​រៀល)
-កាតទូរស័ព្ទប្រហែល ១៩០សន្លឹក
-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ០២ សន្លឹក និងក្រវិលកំប៉ុងមួយចំនួន ដែលទុកក្នុងកាបូប​នោះ។

ជនសង័្សយឈ្មោះ ភ.ម រស់នៅ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ ដំបងដក ហូតវត្ថុតាងមាន៖
-កាបូបដាក់ប្រាក់ចំនួន០១ (របស់ជនរងគ្រោះ)
-ប្រាក់រៀល៣,២០០(បីពាន់ពីររយរៀល)
-កាតទូរស័ព្ទចម្រុះចំនួន ១៥៦សន្លឹក
-ទូរសព្ទ័ចំនួន០១គ្រឿង (របស់ជនសង័្សយ)

ផ្ទាំងពាណិជ្ជកម្ម

សម្ភារៈប្រគល់ជូនជនរងគ្រោះវិញក្រោយសាកសួរនិងធ្វេីកំណត់ហេតុរួចមក​ ហេីយជនសង័្ស​យរៀបចំបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

To Top