ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ពីការួមគ្នាប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដល់ទំនើបកម្មរួម៖ មាគ៌ាអភិវឌ្ឍដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការរបស់ចិន

“សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាការធានាជាមូលដ្ឋានសម្រាប់យកឈ្នះលើឧបសគ្គនិងថែរក្សាសន្តិភាព” “មានតែមនុស្សទូទាំងពិភពលោកពួតដៃប្រកៀកស្មាគ្នា ទើបពិភពលោកមានសន្តិភាពជារៀងរហូត។”ល។ល អំពីពិធីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅថ្ងៃទី៣ខែកញ្ញា ឥស្សរជនអន្តរជាតិដែលអញ្ជើញចូលរួមក្នុងពិធីនេះបាននាំគ្នាពិពណ៌នាពីការរំពឹងទុកចំពោះអនាគតដោយប្រើពាក្យពេចន៍ដូចជា”សាមគ្គីភាព” និង”ប្រកៀកស្មាគ្នា”។

“ជ័យជម្នះដ៏អស្ចារ្យនេះ គឺទទួលបានដោយប្រជាជនចិននិងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសនិងបណ្តាប្រទេសនានាក្នុងការរួមគ្នាតស៊ូប្រយុទ្ធ ។ រដ្ឋាភិបាល និងប្រជាជនចិននឹងមិនបំភ្លេចជារៀងរហូតនូវរដ្ឋាភិបាលបរទេសនិងមិត្តអន្តរជាតិដែលធ្លាប់ផ្តល់ការគាំទ្រនិងជំនួយដល់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានឡើយ!” ការបង្ហាញឥរិយាបថរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងពិធីរំលឹកថ្ងៃជ័យជម្នះបានធ្វើឱ្យមិត្តភក្តិអន្តរជាតិដែលចូលរួមពីធីមានការរំភើបចិត្តយ៉ាងខ្លាំង។

ពីអ្នកបើកយន្តហោះសូវៀតស្ម័គ្រចិត្តមកប្រយុទ្ធនៅប្រទេសចិន ដល់ក្រុមខ្លាហោះនៃអាមេរិកបើកខ្សែផ្លូវហោះហើរThe Hump; ពីវេជ្ជបណ្ឌិតកាណាដា Norman Bethune និងវេជ្ជបណ្ឌិតឥណ្ឌាDwarkanath Kotnis ដែលជួយសង្គ្រោះជីវិតមនុស្សដោយប្រថុយនឹងគ្រោះថ្នាក់ ដល់ប្រទេសចិនបានចាត់បញ្ជូនកងកម្លាំងបេសកកម្មចំនួនមួយសែននាក់ទៅប្រយុទ្ធនៅមីយ៉ាន់ម៉ា ពីទីក្រុងសៀងហៃជួយសង្រ្គោះជនជាតិជ្វីហ្វជាង២ម៉ឺននាក់ ដល់អ្នកនេសាទចិនជួយសង្គ្រោះឈ្លើយសឹកកងទ័ពអង់គ្លេសលើនាវាឈ្មោះLisbon Maruយ៉ាងអង់អាចក្លាហាន រឿងរ៉ាវដ៏រស់រវើកទាំងនេះបង្ហាញយ៉ាងជ្រាលជ្រៅថា ជ័យជម្នះដ៏អស្ចារ្យនៃសង្គ្រាមភពលោកប្រឆាំងនឹងហ្វាស៊ីសគឺជាការតស៊ូប្រយុទ្ធរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលយកសច្ចធម៌ ភាពភ្លឺស្វាងនិងវឌ្ឍនភាពឈ្នះលើទុច្ចរឹត ភាពខ្មៅងងឹតនិងការដើរថយក្រោយ ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន។ ប៉ុន្តែ អ្វីដែលប្រទេសចិនស្វែងរកគឺមិនមែនទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ពោលគឺរំពឹងទុករួមសហការជាមួយបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផង ដើម្បីសម្រេចទំនើបកម្មជាមួយគ្នា។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនបានផ្តួចផ្តើមឱ្យសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។ ពីការប្រកាសប្រតិបត្តិការធំៗចំនួនប្រាំបីដើម្បីគាំទ្រដល់ការអភិវឌ្ឍជាសកល និង “សកម្មភាពជាដៃគូចំនួនដប់”រវាងចិន-អាហ្រ្វិក ដល់ការផ្តល់ការអនុគ្រោះពន្ធសូន្យលើផលិតផល១០០%ដល់ប្រទេសអភិវឌ្ឍន៍តិចតួចនិងប្រទេសអាហ្វ្រិកដែលជាបានបង្កើតទំនាក់ទំនងការទូតទាំងអស់។ ពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង១៦០ ដល់ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់តាមរយៈវេទិកានានាដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ស្របពេលដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនក៏ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការទទួលការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសនានាផងដែរ។

“ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន តម្កល់ទុកសន្តិភាពជាអាទិភាព រួមគ្នាជំរុញទំនើបកម្មពិភពលោក ដើម្បីត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិ” – នេះគឺជាអនាគតដ៏ភ្លឺស្វាងដែលមនុស្សគ្រប់គ្នារំពឹងទុក ហើយក៏ជាការរំលឹកដ៏ល្អបំផុតចំពោះជ័យជម្នះដ៏អស្ចារ្យកាលពី៨០ឆ្នាំមុនផងដែរ៕

To Top