ក្រុមរាត្រីចរណ៍ចំនួន៨៦ នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន ៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់៖

ចាប់តាំងពីយប់ថ្ងៃទី០១ រហូតដល់យប់ថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន៨៦នាក់ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែងរកសារធាតុញៀនមួយចំនួនបានរៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រប តាមអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដា ញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ ដឹកនាំស ហការណ៍ជាមួយនគរបាល ក្រុងបាត់ដំបង ដែលមានលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការប្រមូលក្រុមមុខសញ្ញាដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់ និងមុខសញ្ញាក្មេងទំនើងធ្វើសកម្មភាពនៅពេលយប់រហូតទល់ភ្លឺ។

ក្នុងចំណោមមនុស្សដែលបាន នាំមកសាកសួរនិងបានធ្វេីតេស្តស្វែងរកសារធាតុញៀនរកឃេីញមានចំនួន៥១នាក់ដែលផ្ទុកសារធាតុញៀនត្រូវបានអនុវត្តវិធានការច្បាប់និងបញ្ជូនទៅមណ្ឌលសំចត។

មនុស្សចំនួន៣៥នាក់ដែលមិនបានរកឃេីញបទល្មេីសបានឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។

លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន បានបញ្ជាក់ក្នុងរបាយការណ៍ថា ចំពោះក្រុមរើសអេតចាយបន្លំលួចពេលយប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួច តាមផ្ទះនិងតាមទីសាធារណៈនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។

ដោយឡែកក្មេងទំនើងគឺបានបង្កភាពអាណាធិបតេយ្យ បង្កហិង្សាឬ ស្វែងរកការប្រព្រឹត្តិអំពេីអបាយមុខនៅពេលយប់ ធ្វេីឱ្យមានបញ្ហាអសន្តិសុខនិងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវនិងទីសាធារណៈ។
សមត្ថកិច្ចនគរបាលនៅតែបន្តអនុវត្តការងារនេះជាបន្តទៀតឱ្យដូចភ្លៀងរលឹម ដេីម្បីក្តីសុខសាន្ត របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
