ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តតាកែវ ប្រមាញ់ជនដៃដល់ បាញ់រះ នៅខេត្តកំពត

តាកែវ ៖ នាវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានដីការពី លោក ឯក ឆេង ហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ, លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជារទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានស្រុកបាទី និងមន្ត្រីជំនាញបច្ចេកវិទ្យា ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្រ្កាប និងឃាត់ខ្លួននៅទីតាំង ចំនុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ឃាត់ជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំ វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម បាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្សចំនួន០៣នាក់ និងរបួសធ្ងន់ចំនួន០១នាក់ កាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន០៤គ្រាប់។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ និងវត្ថុតាង ទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕
(ប្រភពពីកងរាជអាវុធហត្ថខេត្តតាកែវ)

gunshotpeople@daphotnews

gunshotpeople

To Top