ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកកថា សេវាធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ នៅតែបន្ត បន្ទាប់ពីរដ្ឋាភិបាល អាមេរិកបិទទ្វារ

បរទេស៖ ស្ថានទូតអាមេរិកនៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធ (1 តុលា) ថា សេវាលិខិតឆ្លងដែន និងទិដ្ឋាការ ជាមួយនឹងការណាត់ជួប ដែលបានបញ្ជាក់ទាំង នៅក្នុងសហរដ្ឋអាមេរិក និងនៅស្ថានទូត និងស្ថានកុងស៊ុល សហរដ្ឋអាមេរិក នៅបរទេស នឹងបន្តតាមកាលៈទេសៈ ដែលសភាអាមេរិក មិនទាន់អនុម័តថវិកាសហព័ន្ធនៅឡើយ ។
សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១ ខែតុលានេះថា ស្ថានទូតអាមេរិក បានបន្ថែមថា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន នឹងមិនត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការធម្មតា របស់រដ្ឋាភិបាលចាប់ផ្តើមឡើងវិញ លើកលែងតែក្នុងករណី ដែលមានការប្រកាសសុវត្ថិភាព ជាបន្ទាន់ ឬសុវត្ថិភាព ។ សម្រាប់ព័ត៌មានអំពីសេវាកុងស៊ុល និងស្ថានភាពដំណើរការ សាធារណជនត្រូវបានណែនាំ ឱ្យចូលទៅកាន់គេហទំព័រ travel.state.gov ៕
ប្រែសម្រួលៈ ណៃ តុលា
