ព័ត៌មានជាតិ

ក្រុមការងារអាជ្ញាធរអប្សរា បន្តចុះពិនិត្យសំណើពលរដ្ឋ នៅក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប: សំរាប់ខែកញ្ញាឆ្នាំ២០២៥កន្លងមកនេះ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលនូវការយកចិត្តទុកដាក់ អំពីសំណាក់អាជ្ញាធរជាតិអប្សរា នឹងមានការអនុគ្រោះក្នុងការជួសជុលសំណង់តូចតាច នូវលំនៅដ្ឋាន ក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ។

ម្យ៉ាងវិញទៀត រាល់ការអនុញ្ញាតជួសជុល គឺមានសុពលភាពត្រឹមតែពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដង។ ជាក់ស្ដែងក្នុងខែកញ្ញា ក្រុមការងារសហគមន៍ បានចុះ ពិនិត្យសំណើបានចំនួន ១២៧ករណី និងសម្រេចអនុញ្ញាតបានចំនួន ១១១ករណី ទៅតាមបណ្ដាលស្រុកនឹងក្រុងទាំង៧។

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
/រូបភាពពីអាជ្ញាធរអប្សរា

To Top