ព័ត៌មានអន្តរជាតិ

អជ្ញាធរប៉ាឡេស្ទីន គាំទ្រផែនការសន្តិភាពដែលស្នើឡើង ដោយប្រធានាធិបតីអាមេរិកលោក Trump

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរប៉ាឡេស្ទីនឬPAបាននិយាយថា ខ្លួនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដោយស្មោះ និងប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីសម្រេចបានសន្តិភាពនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោក Trump បានបង្ហាញផែនទីបង្ហាញផ្លូវរបស់គាត់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ផែនការដែលមានប្រមាណជា២០ចំណុចដែលត្រូវបានចេញផ្សាយដោយសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក Trump ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃចន្ទនេះ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ឃុំឃាំងសម្រាប់អ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល។

ផែនការនេះអាចឲ្យគ្រប់គ្នាស្រមៃ​ថា​ការ​នឹងប្រែក្លាយ​ហ្គាហ្សា​ទៅជា តំបន់​គ្មាន​ភេរវកម្ម បន្ទាប់ពីការ​ដក​ទ័ព​អ៊ីស្រាអែល​ចេញ​ដោយ​ក្រុម​ហាម៉ាស​ត្រូវបាន​ដកចេញ​ពី​ការ​គ្រប់គ្រង​តំបន់​នោះ។

អាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ West Bank បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនមានទំនុកចិត្តលើសមត្ថភាពរបស់លោក Trump ក្នុងការស្វែងរកផ្លូវឆ្ពោះទៅរកសន្តិភាពនៅតំបន់ហ្គាហ្សា។

គួរឲ្យដឹងបន្ថែមទៀតថាសេចក្តីរាយការណ៍ក៏បានបញ្ជាក់ដែរថា ភាពជាដៃគូជាមួយសហរដ្ឋអាមេរិកគឺចាំបាច់ក្នុងការនាំយកស្ថិរភាពមកក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top