ព័ត៌មានអន្តរជាតិ

OPEC ព្យាករណ៍ថាតម្រូវការប្រេងរបស់សកលនឹងកើនឡើងទៅដល់ ៣៧៨លានបារ៉ែលក្នុងមួយថ្ងៃគិតត្រឹមឆ្នាំ២០៥០

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្រូវការសកលសម្រាប់ធនធានថាមពលចម្បងនៃប្រេងត្រូវបានព្យាករណ៍ថានឹងកើនឡើង២៣ភាគរយ ដោយកើនឡើងពី៣០៨លានបារ៉ែលក្នុងមួយថ្ងៃដល់៣៧៨ លានបារ៉ែលនៅឆ្នាំ២០៥០។

ការព្យាករណ៍ដែលត្រូវបានធ្វើឡើងដោយយោងតាមរបាយការណ៍របស់អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថាOPEC។ការបង្ហាញទស្សនវិស័យរបស់អង្គការ OPEC លើទីផ្សារប្រេងពិភពលោកនៅសប្តាហ៍ថាមពលកាហ្សាក់ស្ថានឆ្នាំ២០២៥ និងវេទិកា KAZENERGY Eurasian Forum លើកទី១៦នៅទីក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន លោក Behrooz Baikalizadeh ប្រធាននាយកដ្ឋានសិក្សាប្រេងរបស់អង្គការ OPEC បាននិយាយថា ការកើនឡើងនៃតម្រូវការពិភពលោកនឹងកើនឡើងពី៨,២ពាន់លាននាក់ទៅដល់៩,៧ពាន់លាននាក់។

លោកបាននិយាយថា ៖នៅឆ្នាំ ២០៥០ ប្រជាជនជាង១,២ពាន់លាននាក់នឹងរស់នៅក្នុងទីក្រុង។ ការកើនឡើងនៃការចំណាយក៏នឹងបង្កើនល្បឿនសេដ្ឋកិច្ចរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងប្រទេសអភិវឌ្ឍន៍។

យោងតាមរបាយការណ៍ទស្សនវិស័យថាមពលកកើតឡើងវិញត្រូវបានព្យាករណ៍ថានឹងមាន១៣,៥ភាគរយនៃល្បាយថាមពលសកលនៅឆ្នាំ២០៥០ ខណៈដែលធ្យូងថ្ម និងប្រភពផ្សេងទៀតនឹងធ្លាក់ចុះ ១៣ភាគរយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top