ព័ត៌មានជាតិ

ចិន ជួយដំឡើងនាវា Frigate ២គ្រឿងជូនកម្ពុជា

ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។

សម្ដេចពិជ័យសេនា ក៏បានឱ្យដឹងទៀតថា ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ៕

To Top