ព័ត៌មានជាតិ

លោកស្រី ហេង សុទ្ធាវី បាននាំយកអំណោយជូនកងទ័ពជួរមុខ  និងជនភាសឹកវត្តពោធិ៥០០០ដើម

ព្រះវិហារ៖ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន Yeo’s Cambodia និងស្វាមី បានដឹកនាំក្រុមការងារ និងសហការី នាំយកអំណោយ ដែលជាការចូលរួមចំណែកក្នុងស្មារតីសាមគ្គីភាពជាតិ រួមមាន ទឹកផ្លែឈើយ៉ូស ទឹកវីតាមីនយ៉ូស ទឹកស៊ីអុីវ, សាច់ក្រក និងនំទាហាន៩០០ ជូនដល់វីរៈកងទ័ពកម្ពុជាដែលឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ការបរិច្ចាគនេះ គឺដើម្បីផ្ដល់នូវការលើកទឹកចិត្ត និងជំនួយស្បៀងដ៏ចាំបាច់ ជូនដល់កងទ័ព និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក៏ដូចជាបង្ហាញពីការដឹងគុណចំពោះការលះបង់របស់វីរៈកងទ័ពក្នុងការការពារបូរណភាពទឹកដី។

(ដោយ សួន ពិសិត ព្រះវិហារ ដើមអំពិល)

To Top