ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ ចាត់ទុកទង្វេីថៃ មិនមែនជាការដោះមីនមនុស្សធម៌ទេ តែជាការឈ្លានពាន

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានចាត់ទុកទង្វេីឈូសឆាយទន្ទ្រានដីពលរដ្ឋខ្មែរ របស់ថៃ នៅភូមិព្រៃចាន់ មិនមែនជាការដោះមីនមនុស្សធម៌ទេ តែជាការដោះគ្រាប់មីនដេីម្បីឈ្លានពាន

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា បានលើកឡើងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ កងកម្លាំងសៀមនិងគ្រឿងចក្រ បានបំពានដែនអធិបតេយ្យភាពកម្ពុជា ជាថ្មី ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនេះ ស្ថិតក្រោមក្រសែភ្នែក ជាតិ និងអន្តរជាតិ ជាពិសេសក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យសកម្មភាពល្មេីសនៅទីតាំងជាក់ស្តែងតែម្តង! ។ 

លោកបញ្ជាក់ថា «ទង្វេីនេះមិនមែនជាការដោះមីនមនុស្សធម៌ទេ តែជាការដោះគ្រាប់មីនដេីម្បីឈ្លានពាន»៕

To Top