ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ ទទួលអំណោយសប្បុរសធម៌ ពីអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក សម្រាប់ជួយដល់ វីរកងកម្លាំង ជួរមុខនិងជនភៀសសឹក

ពោធិ៍សាត់ ÷ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានទទួលអំណោយពី Mr. Michael P.Eng Din និង Mrs. Michael Eng Kolyan Ros ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក តាមរយៈលោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានជួយឧបត្ថម្ភ អង្ករចំនួន៧តោន និង៥០០គីឡូក្រាម, ត្រីងៀត៣០០គីឡូក្រាម, ទឹកត្រី៣០០យួរ, ទឹកស៊ីអ៊ីវ៣០០យួរ និងមុង៣០០ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់កម្លាំងវីរកងទ័ពជួរមុខ និងជនភៀសសឹក ដោយបានការចូលរួមពី លោកវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top