លោក ប៉ែន បូណា ៖ ការអះអាងរបស់ថៃ «កន្លែងទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ» គឺកម្ពុជា មិនទទួលយកជាដាច់ខាត

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរ យ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាត នូវការអះអាងជាឯកតោភាគី របស់យោធាថៃថា «កន្លែងដែលទាហានថៃ បានជាន់គឺជាទឹកដីរបស់ថៃ» ។
អ្នកនាំពាក្យចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕


