ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Ford ប្រមូលរថយន្តមកវិញ ជិត ៦២៥.០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសារបញ្ហាសុវត្ថិភាព

បរទេស៖ ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តជិត ៦២៥.០០០ គ្រឿងនៅក្នុង សហរដ្ឋអាមេរិក ដោយសារបញ្ហាខ្សែក្រវ៉ាត់សុវត្ថិភាព និងកាមេរ៉ាមើលខាងក្រោយ, នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA) កាលពីថ្ងៃសុក្រ។

យោងតាមវែបសាយ Investing.com ចេញផ្សាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រមូលមកវិញនេះ រួមមានរថយន្ត Ford Mustang ចំនួន ៣៣២.៧៧៨ គ្រឿង ដែលរងផលប៉ះពាល់ ដោយបញ្ហាខ្សែក្រវ៉ាត់សុវត្ថិភាព ការជូនដំណឹងរបស់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវជាតិ របស់សហរដ្ឋអាមេរិក។

ការប្រមូលមកវិញដោយឡែកមួយទៀត ដើម្បីដោះស្រាយបញ្ហាអេក្រង់កាមេរ៉ាមើលក្រោយនៅក្នុងរថយន្ត 291,901 F-250, F-350 និង F-450 ។

NHTSA បានប្រកាសការប្រមូលមកវិញទាំងពីរជាផ្នែកមួយ នៃមុខងារត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន សម្រាប់យានយន្តរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top