ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី និងខេត្តឡឹមដុងនៃប្រទេសវៀតណាម ឯកភាពគ្នាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែន

មណ្ឌលគិរី៖ ប្រតិភូរបស់ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រជុំជាមួយភាគីវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ។

កិច្ចប្រជុំនេះភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នងការនគរបាលខេត្តឡឹម ដុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ភាគីទាំងទាំងពីរត្រូវគេរាយការណ៍មកថា បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ខែតុលានិងបានលើកយកនូវ កិច្ចសហ​ប្រតិ​បត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់នៅតាមតំប​ន់​ព្រំដែន ប្រ​ចាំឆមាសទី១​ឆ្នាំ២០២៥ និងលើក​ទិ​សដៅកិច្ចសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០​២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី  (កម្ពុជា) ជាមួយស្នង​ការដ្ឋាននគរ​បាល​ខេត្តឡឹមដុង សាធារណរដ្ឋ​សង្គមនិ​យម​(វៀតណាម)។

ជាការកត់សម្គាល់និងជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រ​តិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ​២០២៥ និងលើកទិសដៅកិច្ចសហប្រ​តិបត្តិការ ឆមាសទី២ ឆ្នាំ​២០​២៥ ព្រម​ទាំងបានជូនកាដូរ អនុស្សាវ​រីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទ្ធស្នាលជាទីបំផុតរវាងថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ប្រទេសទាំងពីរផងដែរ៕

ដោយ៖​ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top