ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ តុលា និង លើកទិសដៅ សម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០២៥

ពោធិ៍សាត់÷ នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញទាំង១០។

កិច្ចប្រជុំនេះបានពិភាក្សា លើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងបានលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែ វិច្ឆិកា ឆ្នាំ២០២៥ ផងដែរ៕





ប្រភព&រូបភាព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
