លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូង របស់ប្រទេសជប៉ុន

បរទេស: សភារបស់ប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីគណបក្ស របស់នាងបានធ្វើកិច្ចព្រមព្រៀង ចម្រុះជាមួយដៃគូថ្មីដែលរំពឹងថា នឹងទាញប្លុកគ្រប់គ្រងរបស់នាងបន្ថែមទៀតទៅខាងស្ដាំនិយម។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា លោកស្រី Takaichi ជំនួសលោក Shigeru Ishiba ដោយបញ្ចប់ភាពទំនេរ ផ្នែកនយោបាយរយៈពេលបីខែ និងជម្លោះចាប់តាំងពីការចាញ់ការបោះឆ្នោត របស់គណបក្សប្រជាធិបតេយ្យសេរីកាលពីខែកក្កដា។
លោក Ishiba ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី បានតែមួយឆ្នាំបានលាលែង ពីតំណែងជាមួយគណៈរដ្ឋមន្ត្រីរបស់លោកនៅមុនថ្ងៃនេះ ដោយបើកផ្លូវសម្រាប់អ្នកស្នងតំណែងរបស់លោក ។
លោកស្រី Takaichi ទទួលបានសំឡេងគាំទ្រចំនួន 237 ដែលច្រើនលើសលប់ បើប្រៀបធៀបទៅនឹង 149 ឈ្នះដោយ Yoshikoko Noda ប្រធានគណបក្សប្រឆាំងដ៏ធំបំផុត គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ នៃប្រទេសជប៉ុននៅក្នុងសភាជាន់ទាបដែលជ្រើសរើសនាយករដ្ឋមន្ត្រី។ នៅពេលលទ្ធផលត្រូវបានប្រកាសលោកស្រី Takaichi បានក្រោកឈរ ហើយឱនក្បាលគោរពយ៉ាងជ្រាលជ្រៅ៕
ប្រែសម្រួល: ណៃ តុលា
