ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos របស់ឥណ្ឌា-រុស្ស៊ី បន្ទាប់ពីបានឃើញពីរបៀបដែលមីស៊ីលបង្ហាញខ្លួននៅក្នុងជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានកាលពីដើមឆ្នាំនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់បុគ្គលិកកងទ័ពជើងទឹកនៅលើនាវា INS Vikrant ក្នុងអំឡុងពេលពិធីបុណ្យ Diwali ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ លោក Modi បាននិយាយថា ឈ្មោះ ‘BrahMos’ ធ្វើឱ្យមានការភ័យខ្លាចនៅក្នុងចិត្តរបស់មនុស្សមួយចំនួន។

លោកបាននិយាយថា “កាំជ្រួចរបស់យើងដូចជា BrahMos និង Akash បានបង្ហាញពីសមត្ថភាពរបស់ពួកគេនៅក្នុងប្រតិបត្តិការ Sindoor” ដោយសំដៅទៅលើឈ្មោះកូដដែលប្រើសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធារយៈពេលបួនថ្ងៃរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានក្នុងខែឧសភា។

លោក Modi បានបន្ថែមថា៖ «ឥឡូវនេះ ប្រទេសជាច្រើនក្នុងពិភពលោកចង់ទិញមីស៊ីលទាំងនេះ»។

BrahMos Aerospace គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌា-រុស្ស៊ី ដែលដាក់ឈ្មោះតាមទន្លេ Brahmaputra និង Moskva ។ អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌាមានភាគហ៊ុន 50.5% នៅក្នុងក្រុមហ៊ុននេះ ខណៈដែល NPO Mashinostroyenia របស់រុស្ស៊ីមានភាគហ៊ុន 49.5% ។

ប្រែសម្រួលៈ ណៃ តុលា

To Top