ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ ។

កិច្ចប្រជុំនេះដែរ​ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យនិងជំនួយការ, មេកងអនុសេនាធំកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ-បញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុក និងលោកប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងក៏បានចូលរួមផងដែរ។

លោកឧត្តមសេនីយត្រី មេបញ្ជាការ ក៏បានលើកឡើងនូវបញ្ហាប្រឈប់ គុណសម្បត្តិគុណវិបត្ត័ដែលកម្លាំងយើងបានអនុវត្តកន្លងមកនេះមានដូចជា៖១/ សូមឲ្យការិយាល័យជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់នូវរបាយការណ៍ឲ្យបានច្បាស់លាស់ ត្រួតពិនិត្យតាមឋានានុក្រមជៀសវាងមានកំហុស, ២/ ពាក់ពន្ធ័និងការលេងបណ្តាញសង្គមមុននិងផុស ឬខំមិនត្រូវចេះបែងចែកគួរផុស ឬមិនគួរផុស ជៀសវាងពេលផុសចេញទៅបង្ករជាបញ្ហាជាពិសេសពេលផឹកស៊ីមិនគួផុសទេ, ៣/ការសម្រេចដាក់ឲ្យប្រើប្រាស់នូវលេខ hot line 1292 គឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកជាក់ស្តែងកម្លាំងយើងហត់បន្តិចមែនតែទទួលបានមកវិញ ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅទាំងនេះគឺជាតួនាទីរបស់យើងជាកងកម្លាំង, ៤/ មន្ទីរជំនាញ និងមេបញ្ជាការក្រុង-ស្រុក ត្រូវដាក់បណ្តាញកំណត់មុខសញ្ញាក្តាប់ឲ្យបាននូវក្រុមក្មេងទំនើង គ្រឿងញៀន ចោរលួច ចោរឆក់ ល្បែងអនឡាញជាដើម, ៥/ រាល់មានផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំកម្លាំងទាំងអស់ត្រូវគោរពអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ដែលបានរៀបចំរួចក្នុងផែនការ ដោយយកចិត្តទុកដាក់ឲ្យបានខ្ពស់ ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរ​ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ជាពិសេសសេចក្តីសុខផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារៈកិច្ចកន្លងមកដែលថ្នាក់លើដាក់ជូន ការលះបង់របស់អ្នកទាំងអស់គ្នានេះហើយទើបធ្វើឲ្យអង្គភាពយើងសម្រេចការងារបានដោយរលូនរយះពេលកន្លងមក។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ដែលមានវត្តមាននៅក្នុងអង្គប្រជុំថាកាលដែលយើងបានជួបគ្នា បានធ្វើការងារជាមួយគ្នា គឺជានិស័យដូចឆ្នេះហើយយើងត្រូវចេះស្រលាញ់គ្នា អត្យាស្រ័យឲ្យគ្នា ចេះលើកលែងទោសឲ្យគ្នា ជាពិសេសផ្តល់នូវក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើនៗ ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ល្អសម្រាប់គ្នា ហើយក៏បានប្រគល់នូវឧបករណ៍ត្រួតពិនិត្យជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះត្រួតពិនិត្យការពារផ្សេងៗនៅតាមបណ្តាក្រុ-ស្រុក លោកមេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាំហានរងទាំងអស់សូមឲ្យមានសុខភាពល្អ សម្រេចជោគជ័យក្នុងការងារជានិរន្ត៕

To Top