លោកហេង សុភាណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់លើការធ្វើបច្ចុប្បន្នភាព និងការចងក្រងទិន្នន័យនៃតំបន់ជុំវិញបឹងទន្លេសាប

ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្ទៀងផ្ទាត់ លើការធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ដេីម្បីឈានទៅរៀបចំផែនការប្រេីប្រាស់ដីតាមឃុំ ទាំង ១៧ ក្នុងភូមិសាស្រ្តស្រុកទាំង៣ (ស្រុកបាកាន, ស្រុកកណ្តៀង និង ស្រុកក្រគរ) ខេត្តពោធិ៍សាត់ ដើម្បីការពារអាយុជីវិតបឹងទន្លេសាប និង ធនធានធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ៕









ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
