ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីមិកស៊ិក អះអាងថាជនជាតិមិកស៊ិកជាង២០០០នាក់ ចាប់ខ្លួននៅសហរដ្ឋអាមេរិក គិតចាប់ពីខែមករា

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីម៉ិកស៊ិកលោក​ស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបាននិយាយថា ជនជាតិម៉ិកស៊ិកចំនួន២៣៨២នាក់ត្រូវបានចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែមករា២០២៥មកម្ល៉េះ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកនៅវិមានជាតិ លោកស្រី Sheinbaum បានកត់សម្គាល់ថា ក្នុងនោះផងដែរជនជាតិម៉ិកស៊ិក១៣៩០ នាក់ ឬប្រហែល៥៨,៣ភាគរយនៃអ្នកជាប់ឃុំទាំងអស់ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃទី៦ខែមិថុនាដល់ថ្ងៃទី២០ខែតុលា ក្នុងការបង្ក្រាបអន្តោប្រវេសន៍ដែលធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកស្រីSheinbaum បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​ផ្លូវ​ច្បាប់​នៃ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដែល​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​លាស់។

លោកស្រីប្រធានាធិបតីបាននិយាយថា៖យើងមិនយល់ស្របនឹងរបៀបដែលបងប្អូនប្រុសស្រីរបស់យើងកំពុងត្រូវបានប្រព្រឹត្តនៅទីនោះទេ។លោកស្រីលើកឡើងនេហដោយសំដៅទៅលើការវាយឆ្មក់ជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក។

លោកស្រីបានរំលឹកឡើងវិញថា មិកស៊ិកបានផ្ញើកំណត់ទូតជាច្រើនដល់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ថ្មីរបស់ខ្លួន និងកំពុងជួយពលរដ្ឋដែលត្រូវការដំបូន្មានផ្នែកច្បាប់ដើម្បីបរិហារការរំលោភសិទ្ធិមនុស្ស៕

ប្រែសម្រួល៖ស៊ុនលី

To Top