ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន​ រៀបចំពិធីសំណេះសំណាល ជាមួយឥស្សរជនក្រៅបក្ស លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស អញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថា

កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំពិធីសំណេះសំណាល ជាមួយឥស្សរជនក្រៅបក្ស នៅទីស្តីការរដ្ឋZhongnanhai ដើម្បីស្តាប់មតិយោបល់ និងសំណើរបស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវ នៃសហព័ន្ធឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជន មិនចូលជាសមាជិកបក្ស ស្តីពីការតាក់តែងផែនការ៥ឆ្នាំទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងពិធីនេះ និងថ្លែងសុន្ទរកថា គន្លឹះដោយសង្កត់ធ្ងន់ថា ការតាក់តែងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលផែនការ៥ឆ្នាំទី ១៥ យើងត្រូវតែផ្តោតទៅលើគោលដៅ នៃការសម្រេច បាននូវការធ្វើទំនើបកម្ម សង្គមនិយមជាមូលដ្ឋាន យល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ជាតិនិងអន្តរជាតិ ជំរុញយ៉ាងមុតមាំ នូវការពឹងផ្អែកលើខ្លួនឯង ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ជំរុញវិបុលភាពរួមជាបន្តបន្ទាប់ និងបំផុសកម្លាំងបក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសឱ្យរួមសាមគ្គីគ្នា និងធ្វើការតស៊ូ ជាមួយគ្នាដើម្បីជំរុញ ការកសាងប្រទេសជាតិខ្លាំងក្លា និងបុព្វហេតុដ៏អស្ចារ្យ នៃការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ៕

To Top