ទីក្រុងមូស្គូស្វាគមន៍ ជំហរបស់ទីក្រុងតូក្យូ ក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូស្វាគមន៍ ចំពោះបំណងប្រាថ្នា របស់ទីក្រុងតូក្យូ ក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសរុស្ស៊ី ។
ការលើកឡើងរបស់លោកធ្វើឡើង តាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលបានប្រាប់សភាថា ការបន្តកិច្ចព្រមព្រៀងបែបនេះ គឺជាផ្នែក នៃរបៀបវារៈគោលនយោបាយការបរទេស របស់រដ្ឋាភិបាលលោកស្រី។
ជប៉ុននិងរុស្ស៊ីមិន ដែលបង្កើតសន្ធិសញ្ញាសន្តិភាពជាផ្លូវការទេ ក្រោយចប់សង្គ្រាមលោកលើកទី២។ អវត្ដមាននៃសន្ធិសញ្ញា កើតចេញពីជម្លោះដ៏យូរអង្វែងលើកោះភាគខាងត្បូងបំផុត ទាំងបួននៃប្រជុំកោះ Kuril ដែលត្រូវបានបញ្ចូល ទៅក្នុងសហភាពសូវៀត ក្នុងឆ្នាំ១៩៤៥ជាផ្នែកនៃដំណោះស្រាយក្រោយសង្គ្រាម ។
យ៉ាងណាមិញ ទីក្រុងតូក្យូនៅតែបន្តអះអាង ចំពោះអ្វីដែលខ្លួនហៅថា ដែនដីភាគខាងជើងរបស់ខ្លួន។
លោកស្រី Takaichi បានប្រាប់សភាថា ៖គោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន គឺដើម្បីដោះស្រាយបញ្ហាទឹកដី និងបញ្ចប់សន្ធិសញ្ញាសន្តិភាព។
វិមានក្រឹមឡាំងបានឆ្លើយតបដោយនិយាយថា ៖ សេចក្តីថ្លែងការណ៍បែបនេះគឺត្រូវបានស្វាគមន៍យ៉ាងខ្លាំង។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូ ៖រុស្សីក៏មានការគាំទ្រក្នុងការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
