ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរចំពោះទីម័រឡេស្តេ ក្លាយជាសមាជិក ពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិក ពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ៕

To Top