ព័ត៌មានជាតិ

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍កម្មវិធី បុណ្យអុំទូកនៅថ្ងៃទី 4 ដល់ថ្ងៃទី 6 ខែវិច្ឆិកាខាងមុខនេះ

ខេត្តសៀមរាប: តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុន ខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តតាមរយៈ ការគាំទ្រ ផលិតខ្មែរ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នៃការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ ក្នុងឆ្នាំនេះខេត្តសៀមរាបពុំត្រូវបានរៀបចំប្រារព្ធកម្មវិធីដូចជារៀងរាល់ឆ្នាំកន្លងមកនោះទេ។

រាយការណ៍ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top