ព័ត៌មានជាតិ

យោធភូមិភាគទី៤ របស់កម្ពុជា-យោធភូមិភាគ២ របស់ថៃ ជួបប្រជុំជាមួយអ្នកសង្កេត ការណ៍អាស៊ាន

ភ្នំពេញ ៖ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២ របស់ថៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានជួបប្រជុំ ជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។

កិច្ចប្រជុំនេះ ធ្វើឡើងជជែកពីការ អនុវត្តតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៕

To Top