ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ករណី​គ្រឿងញៀន ​តាំងពីឆ្នាំ​២០២១-២០២២​ តាម​អំណាច​ដីកា ​តុលាការ​ខេត្ត​បាត់​ដំបង

បាត់ដំបង​៖​ នៅថ្ងៃទី២៨ខែ តុលា ឆ្នាំ២០២ ៥វេលាម៉ោង៩ និង៣០នាទីព្រឹ​កនៅចំណុចក្រុមទី០៦ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន ​នៃអធិការដ្ឋាន នគរ​បាល​ស្រុកមោងឫស្សី បានអនុវត្តដីកាបង្គាប់​ ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់​ដំបង បានចាប់ខ្លួន ឈ្មោះ ហ៊ុំ ខុន ហៅ ប៉ក់ ភេទប្រុស អា​យុ​ ២៨ ឆ្នាំ មានទីលំ នៅភូមិព្រៃព្រុំ១ ឃុំរបស់មង្គល ស្រុកមោងឫ ស្សី ខេត្តបាត់ដំបងពីបទ​ជួញដូរដោយខុសច្បាប់ នូវសារធាតុ​ញៀន ប្រព្រឹត្តនៅចំណុចភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោង​ឫស្សីខេត្តបាត់ដំបង កា​ល​ ពីអំឡុង ឆ្នាំ២០២១ រហូត​ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២​០២២ ។

ពេលនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង /ដេីមអំពិល

To Top