ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ការសាកល្បងមីស៊ីល Burevestnik មិនគួរធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកតានតឹងនោះទេ

មូស្គូ៖ ការសាកល្បងមីស៊ីល Burevestnik មិនគួរធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកតានតឹងទេ អ្នកនាំពាក្យវិមានក្រឹមឡាំង នេះបេីតាមការលេីកឡេីងរស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង។

ការអភិវឌ្ឍប្រព័ន្ធអាវុធថ្មី រួមទាំងមីស៊ីល Burevestnik ត្រូវបានដឹកនាំដោយផលប្រយោជន៍ជាតិរបស់រុស្ស៊ី ហើយបន្តពង្រឹងសន្តិសុខរបស់ខ្លួន លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានមួយ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបានកត់សម្គាល់ថា “គ្មានអ្វីនៅទីនេះដែលអាច ឬគួរ ‘ធ្វើឱ្យតានតឹង’ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោននោះទេ ជាពិសេសចាប់តាំងពីទំនាក់ទំនងទាំងនេះស្ថិតនៅកម្រិតអប្បបរមា”។

នៅថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន បានប្រកាសថា ប្រទេសរបស់លោកបានបញ្ចប់ការសាកល្បងដ៏សំខាន់នៃមីស៊ីលបើកបរដើរដោយថាមពលនុយក្លេអ៊ែរ។

នៅក្នុងកិច្ចប្រជុំជាមួយលោកពូទីន នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានឧ្យដឹងថា មីស៊ីល Burevestnik បានបញ្ចប់ការហោះហើរសាកល្បងចម្ងាយ ១៤០០០គីឡូម៉ែត្រ ដែលមានរយៈពេលប្រហែល ១៥ម៉ោងកាលពីថ្ងៃអង្គារ ដោយបន្ថែមថា ចម្ងាយបាញ់អាចវែងជាងនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top