ព័ត៌មានជាតិ

អភិបាលស្រុកតាលោសែនជ័យ អញ្ជើញទទួល និងប្រគល់បន្ទប់ Smart Classroom (បន្ទប់រៀនឆ្លាតវៃ) ដែលបំពាក់ដោយសម្ភារះព័ត៌មានវិទ្យាទំនើប

ខេត្តពោធិ៍សាត់÷នៅវិទ្យាល័យតាលោ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ រួមជាមួយ លោកអភិបាលរងស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុក សហគមន៍ លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ ទទួល បន្ទប់ Smart Classroom ( បន្ទប់រៀនឆ្លាតវៃ) ដែលបំពាក់ដោយសម្ភារៈព័ត៌មានវិទ្យាទំនើបៗ ពីតំណាងនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំយុវជននិងកីឡា ដែលចំណាយ ថវិកាសរុបប្រមាណ ជាង ៦ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ៕

ប្រភព&រូបភាព÷រដ្ឋបាលស្រុកតាលោសែនជ័យ/ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top