ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការបង្ក្រាបបាតុករ នៅទីក្រុងមួយក្នុងប្រេស៊ីល សម្លាប់មនុស្សយ៉ាង ហោចណាស់៦៤នាក់

បរទេស ៖ យោងតាមការចេញផ្សាយ របស់​CNN Brasil បានសរសេរថា យ៉ាងហោចណាស់មនុស្ស៦៤នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយឆ្មក់ របស់ប៉ូលីសដ៏ធំ នៅក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ។

ប្រភពដដែលបានសរសេរដោយលើកឡើង ពីកងកម្លាំងសន្តិសុខរដ្ឋផង បានបញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ យ៉ាង​ហោច​ណាស់ ៦០ នាក់​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​ឧក្រិដ្ឋជន ដែលមានក្រុមមន្ត្រី​ប៉ូលិស​ ស៊ីវិល​ពីរ​នាក់ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ពីរ​នាក់ដែរ។

អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro បាននិយាយថា ចំនួនអ្នក ស្លាប់អាចកើនឡើង ខណៈប្រតិបត្តិការ កំពុងបន្ត ។ វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ តាម​អ៊ីនធឺណិត​ត្រូវ​បាន​គេ​និយាយ​ថា ​បង្ហាញ​ពី​ការ​បាញ់​ប្រហារ​ ជាច្រើន​នៅ​ក្នុង​តំបន់​នៃ​ការ​វាយឆ្មក់​ដោយ​មាន​ការ​បាញ់ ​កាំភ្លើង​ដែល​អាច ​ស្តាប់​ឮ​នៅ​ផ្ទៃខាងក្រោយផង។

យោងតាមអាជ្ញាធរ ពួកគេបានបើកប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងការពង្រីកទឹកដី របស់ក្រុមឧក្រិដ្ឋជន Comando Vermelho ។

គួរឲ្យដងឹដែឬថារដ្ឋាភិបាល ប្រេស៊ីល បាននិយាយថា ប្រតិបត្តិការនេះ បានដំណើរការអស់រយៈពេលជាងមួយឆ្នាំ ហើយមានការចូលរួមពីបុគ្គលិកយោធា និងប៉ូលីសស៊ីវិល ជាង២៥០០នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top