ព័ត៌មានជាតិ

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាប បទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយនិងហាមឃាត់ប្រជានេសាទកុំឱ្យប្រើឧបករណ៍(ឆក់ត្រជាក់)!

កំពង់ធំ៖ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយកម្លាំងទីបញ្ជាការស្រាល  ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល  នៅចំណុចទួលអង្កាញ់ ក្នុងភូមិសាស្ត្រភូមិក្រសាំងខ ឃុំសាន់គ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានេះផងដែរលទ្ធផលជាក់ស្ដែងកម្លាំងជំនាញនិងកម្លាំងសហប្រតិបត្តិការបានបំផ្លាញចោលទាំងស្រុងនៅឧបករណ៍ល្មើសទៅនឹងច្បាប់ជលផលជាច្រើនមុខក្នុងពេលប្រតិបត្តិការនោះផងដែរ ព្រមទាំងបានធ្វើការពន្យល់ណែនាំដល់ប្រជានេសាទកុំឲ្យប្រើឧបករណ៍(ឆក់ត្រជាក់)ដែលនាំឲ្យដាច់ពូជត្រីនោះជាដាច់ខាត៕

ដោយ៖ សំនៀង

To Top