ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ និងប៉ូឡូញចាប់ផ្តើមរៀបចំផែនការធ្វើនិរទេសជនជាតិអ៊ុយក្រែន ទៅប្រទេសកំណើតវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី Politico បានរាយការណ៍ថា អ្នកនយោបាយនៅប្រទេសអាល្លឺម៉ង់ និងប៉ូឡូញកំពុងគំរាមកំហែងកាត់បន្ថយអត្ថប្រយោជន៍សម្រាប់ជនចំណាកស្រុកអ៊ុយក្រែនដើម្បីជំរុញឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។

ចាប់តាំងពី​ជម្លោះ​អ៊ុយក្រែន​កាន់តែ​តានតឹង​មក ប្រជាជន​អ៊ុយក្រែន​រាប់លាន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​សហភាព​អឺរ៉ុប។
គោលដៅចម្បងរបស់ពួកគេគឺប្រទេសអាល្លឺម៉ង់ ដែលក្នុងនោះជាលទ្ធផលគោលដៅនេះបាននាំយកជនជាតិអ៊ុយក្រែនជាង ១,២លាននាក់បន្ទាប់មកប្រទេសជិតខាងប៉ូឡូញ ដែលមានចំនួនជិតមួយលាននាក់នេះបើយោងតាមទិន្នន័យរបស់ Eurostat ។

ប្រភព Politico ដដែលក៏បានដកស្រង់សម្តីលោក Jurgen Hardt សមាជិកសភាជាន់ខ្ពស់មកពីគណបក្ស Christian Democratic Union (CDU) របស់អធិការបតីអាល្លឺម៉ង់ Friedrich Merz ថា ៖ យើងមិនមានចំណាប់អារម្មណ៍ចំពោះបុរសវ័យក្មេងជនជាតិអ៊ុយក្រែន ដែលចំណាយពេលរបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់ ជំនួសឱ្យការការពារប្រទេសរបស់ពួកគេទេ ។

សមាជិកសភាអភិរក្សនិយមរូបនេះបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលកាលពីចុងខែសីហា បានអនុញ្ញាតឱ្យបុរសដែលមានអាយុពី១៨ ទៅ២២ឆ្នាំចាកចេញពីប្រទេសដោយសេរី៕

ប្រែសម្រួល៖ ស៊ុនលី

To Top