ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយចែកជូនដល់គ្រួសារខ្វះខាត ដោយមានការចូលរួមពីក្រុមការងារ ស.ស.យ.ក

កំពង់ស្ពឺ៖ នៅវេលាម៉ោង ១០.០០នាទីព្រឹក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មាន ពីស្ថានភាពខ្វះខាត និងកំពុងជួបការលំបាកខ្លាំងជាចាំបាច់ ប្រជាពលរដ្ឋចំនួន០៣គ្រួសារ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់គ្រួសារខ្វះខាតចំនួន ៣គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ២/ឈ្មោះ សាត គឹមហុង ភេទស្រី អាយុ៨២ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ៣/ឈ្មោះ ទិត្យ រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រៅពីការអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន០៣គ្រួសារខាងលើ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់សម្រាប់កាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះមានដូចជា៖ ថវិកា ១៥០,០០០រៀល,អង្ក ៣បាវ, មីជាតិ ៤កេស, ទឹកសុទ្ធ ៣កេស, ភេសជ្ជះ ២កេស, ទឹកស៉ីអ៉ីវ ៣យួរ, ទឹកត្រី ៣យួរ, ត្រីខ ៣យួរ

ក្រៅពីពីណេះសំណាល និងប្រគល់ជូននូវសម្ភារៈរួច លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំងផ្ញើរដល់ប្រជាពលរដ្ឋទាំង០៣គ្រួសារថា បើមានការគំរាមកំហែង ឬអសន្តិសុខ ដោយប្រការមួយសូមខលមកកាន់លេខ Hotline 1292 លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ទៀតថា Hotline 1292 នេះខលចូលគ្រប់ប្រពន្ធ័មិនអស់លុយនោះទេ  អាចខលគ្រប់ពេល 24 លើ 24៕

To Top