ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ធ្វើបទបង្ហាញសាកល្បង អង្គភាពផ្តល់សេវា សាធារណៈគំរូ

ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តពោធិ៍សាត់ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និង កីឡាបានអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំធ្វើបទបង្ហាញសាកល្បង អង្គភាពផ្ដល់សេវាសាធារណ:គំរូ ។

នៅក្នុងកិច្ចប្រជុំនោះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន និងមន្រ្តី ការិយាល័យអប់រំ នៃរដ្ឋបាលក្រុងពោធិ៍សាត់ លោកប្រធាន និងមន្រ្តី ការិយាល័យអប់រំ នៃរដ្ឋបាល ស្រុកក្រគរ លោកនាយកអនុវិទ្យាល័យពោធិ៍សាត់ លោកនាយកអនុវិទ្យាល័យ អន្លង់ត្នោត លោកនាយកសាលាបឋសិក្សា ពោធិ៍សាត់-លោកនាយកសាលាបឋមសិក្សាឈើតុំ ៕

ប្រភព&រូបភាព÷មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់/ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល

To Top