ព័ត៌មានអន្តរជាតិ

រុស្សីព្រមានលីទុយអានី ក្នុងការរៀបចំផែនការបង្កហេតុធ្វើឲ្យមានបញ្ហារវាងគ្នា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានព្រមានប្រទេសលីទុយអានី ប្រឆាំងនឹងការចាត់វិធានការបង្កហេតុ លើការដឹកជញ្ជូនទៅកាន់តំបន់តំបន់ Kaliningrad របស់រុស្ស៊ី។

អ្នកនាំពាក្យលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា មិនគួរមានការសង្ស័យទេថា រុស្ស៊ីនឹងការពារផលប្រយោជន៍នៃតំបន់ភាគខាងលិចនេះជាដាច់ខាត។

ការព្រមាននេះបានធ្វើតាមសំណើរបស់ប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda កាលពីថ្ងៃអាទិត្យដើម្បីដាក់ការរឹតបន្តឹងរយៈពេលវែងលើការធ្វើដំណើរទៅកាន់ Kaliningrad ដោយលើកឡើងពីការព្រួយបារម្ភអំពីការរត់ពន្ធចេញពីប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី។

លោកស្រី Zakharova បានរំលឹកប្រទេសលីទុយអានីអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាការឆ្លងកាត់គ្មានការរារាំង ដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០២ រវាងរុស្ស៊ី និងសហភាពអឺរ៉ុប។
លោកស្រីបាននិយាយកាលពីថ្ងៃពុធថា៖ គ្មាននរណាម្នាក់គួរមានការងឿងឆ្ងល់ថាប្រទេសរុស្ស៊ីនឹងបំពេញតាមតម្រូវការនៃតំបន់ភាគខាងលិចបំផុតរបស់ខ្លួនក្នុងកាលៈទេសៈណាក៏ដោយ។

គួរឲ្យដឹងដែរថា Kaliningrad ដែលជាតំបន់ដាច់ស្រយាលរបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសលីទុយអានី និងប៉ូឡូញ ពឹងផ្អែកលើផ្លូវដែក និងផ្លូវតភ្ជាប់ឆ្លងកាត់ទឹកដីលីទុយអានី ដើម្បីភ្ជាប់ជាមួយប្រទេសដទៃទៀតនៃប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុនលី

To Top