ព័ត៌មានអន្តរជាតិ

អាហ្គានីស្ថាន និងប៉ាគីស្ថាន បញ្ចប់កិច្ចពិភាក្សារយៈពេល ៤ថ្ងៃដោយមិនទទួលបានលទ្ធផលអ្វីឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចពិភាក្សារវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានអស់រយៈពេល ៤ថ្ងៃ ក្នុងគោលបំណងបន្ធូរបន្ថយការប្រឈមមុខតានតឹង បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង នេះបើយោងតាមមន្ត្រីរបស់ទីក្រុងអ៊ីស្លាម៉ាបាដបានបញ្ជាក់អះអាង។

កិច្ចពិភាក្សានៅទីក្រុងរបស់ប្រទេសតួគីបានធ្វើឡើងបន្ទាប៉ពីជុំមុនក្នុងទីក្រុង Doha ដែលបានបង្កើតបទឈប់បាញ់នៅថ្ងៃទី១៩ខែតុលា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់បាននិយាយថា ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៨នាក់នៅក្នុងការប្រយុទ្ធគ្នា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ខ្លួនបានគ្រប់គ្រងបានសន្តិសុខយាមប៉ុស្តិ៍ព្រំដែនអាហ្វហ្គានីស្ថានចំនួន១៩កន្លែង។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានសរសេរនៅលើបណ្តាញសង្គម X ថា លោកមានការខកចិត្តចំពោះលទ្ធផលនៃកិច្ចចរចា ដោយបានចោទប្រកាន់គណៈប្រតិភូអាហ្វហ្គានីស្ថានថា បានប្រើប្រាស់ ការបង្វែរ និងប្រើល្បិច។ លោក​បាន​មាន​ប្រសាសន៍​ថា​៖​ការ​សន្ទនា​ដូច្នេះ​បរាជ័យ​ក្នុង​ការ​បង្កើត​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ការ​បាន​។

យោងតាមក្រុមមន្ត្រីសន្តិសុខប៉ាគីស្ថាន ការចរចាកាលពីថ្ងៃចន្ទមានរយៈពេលជិត១៨ម៉ោង ប៉ុន្តែនៅទីបំផុតបានត្រឹមលទ្ធផលជាប់គាំងប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top