ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN៖អាស៊ី-ប៉ាស៊ីហ្វិក នាំមុខគេលើពិភពលោក តួនាទីរបស់ចិនកើនឡើងជាបន្តបន្ទាប់

ក្នុងឱកាសបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការ លើកទី៣២ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) តាមការស្ទង់មតិ របស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍មកពីអង្គភាព សេដ្ឋកិច្ចចំនួន១៥ ដែលជារដ្ឋសមាជិក នៃអង្គការ APEC បានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្ម ចំពោះអង្គការ APEC ដែលបានដើរតួនាទី ក្នុងការ ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃអង្គភាពសេដ្ឋកិច្ចជាសមាជិក ហើយក៏កោតសរសើរខ្ពស់ ចំពោះគំនិត និងការរួមចំណែករបស់ចិន ក្នុងការជំរុញដំណើរ ការសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលផ្តល់ផលប្រយោជន៍ ជាទូទៅនិងបរិយាប័ន្ន ។

អង្គការ APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត វិស័យធំទូលាយបំផុតនិងកម្លាំងឥទ្ធិពលធំបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៣,៣ភាគរយបានឯកភាពខ្ពស់ចំពោះការលើកឡើងបែបនេះ ។ ក្នុងពេលវាយតម្លៃចំពោះការ ដែលអង្គការ APEC បានលើកកម្ពស់ ប្រសិទ្ធភាព អភិវឌ្ឍន៍ នៃអង្គភាពសេដ្ឋកិច្ចជាសមាជិក “ការជំរុញការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “ការសម្របសម្រួល គោលជំហរ និងប្រមូលផ្តុំគំនិត ឯកភាពគ្នាអំពីបញ្ហាសំខាន់ ផ្នែកអភិបាលកិច្ចសកល” “ការជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជននិងការប្រាស្រ័យទាក់ទងគ្នាខាងវប្បធម៌ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “ការប្រឆាំងនឹងឯកតោភាគីនិយមនិង គាំពារនិយម ហើយគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី” និង“ការឆ្លើយតបនឹងបញ្ហាប្រឈមសកល”បានស្ថិតនៅលេខរៀង៥ខាងមុខ ដែលសុទ្ធតែមានការ ទទួលស្គាល់លើសពី៧០ភាគរយ ៕

To Top