លោក XiJinping ជួបពិភាក្សា ជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន
 
																						
											
											
											នៅព្រឹកថ្ងៃទី៣០ខែតុលា តាមម៉ោង ក្នុងតំបន់ លោកXiJinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ។
ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានគូសបញ្ជាក់ថា ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិន មិនប្រឆាំងគ្នាជាមួយគោលដៅ របស់លោកត្រាំស្តីពី” ការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ” នោះទេ ។ ប្រទេសទាំងពីរចិននិង សហរដ្ឋអាមេរិកពិតជាអាច សម្រេចបាននូវភាពជោគជ័យ ទៅវិញទៅមក និងវិបុលភាពរួម ។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ ទំនងចិន-សហរដ្ឋអាមេរិក និងបង្កបរិយាកាស ដែលមានអំណោយផល ដល់ការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន ។
លោក Xi Jinping បានលើកឡើងថា ពិភពលោកសព្វថ្ងៃ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ប្រទេសចិន និងសហរដ្ឋអាមេរិក អាចរួមគ្នាបង្ហាញ ពីទំនួលខុសត្រូវ ជាប្រទេសធំ និងពួតដៃគ្នា ធ្វើរឿងសំខាន់ៗ រឿងជាក់ស្តែងនិងរឿងល្អៗ ដែលមានអំណោយផលកាន់តែច្រើន ដល់ប្រទេសទាំងពីរ និងពិភពលោក ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									