ចិនធ្វើការបង្ហាញអំពីលទ្ធផល ដែលបានមកពីជំនួបពិភាក្សា ដ៏សំខាន់ ស្តីពីពាណិជ្ជកម្ម រវាងមេដឹកនាំកំពូលទាំងពីរ
 
																						
											
											
											បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានយល់ព្រមផ្អាក ការគ្រប់គ្រងការនាំចេញដ៏កម្រ ចុងក្រោយបំផុត របស់ខ្លួនជាថ្នូរនឹងការកាត់បន្ថយពន្ធគយ និងការរឹតបន្តឹងទៅវិញទៅមក របស់សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះបានធ្វើឡើង បន្ទាប់ពីជំនួបទល់មុខគ្នា រវាងប្រធានាធិបតីចិន Xi Jinping និងសមភាគីអាមេរិកលោក Donald Trump នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាកិច្ចពិភាក្សាគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុង Kuala Lumpur ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបានសរសេរថា ៖ ប្រទេសចិននឹងផ្អាកការអនុវត្តវិធានការ ត្រួតពិនិត្យការនាំចេញ ដែលពាក់ព័ន្ធដែលបានប្រកាសនៅថ្ងៃទី៩ ខែតុលា សម្រាប់រយៈពេលមួយឆ្នាំ ហើយនឹងសិក្សា និងកែសម្រួលផែនការជាក់លាក់ ។
ការរឹតបន្តឹងរបស់ទីក្រុងប៉េកាំង លើការនាំចេញសារធាតុរ៉ែកម្រ ជាមួយនឹងការប្រើប្រាស់យោធាពីរដង ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការទប់ស្កាត់របស់ទីក្រុងវ៉ាស៊ីនតោន លើឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះសៀគ្វី ដែលត្រូវបានណែនាំតាំងពីចុងឆ្នាំ២០២២ ដែលឈានដល់ការរឹបអូស របស់រដ្ឋាភិបាលហូឡង់នូវក្រុមហ៊ុនផលិតបន្ទះឈីប NeXperia នៅក្នុងខែកញ្ញាក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកផង។
គួរឲ្យដឹងដែរថាប្រទេសចិន គឺជាអ្នកនាំមុខគេបំផុតលើការទាញយក និងកែច្នៃសារធាតុរ៉ែកម្រ ដែលមានសារៈសំខាន់ សម្រាប់បច្ចេកវិទ្យាទំនើបបំផុត ចាប់ពីទូរស័ព្ទដៃរហូតដល់មីស៊ីល៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									