ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរី នឹងផ្តល់ជំនួយជាសាច់ប្រាក់ ដល់មនុស្សពេញវ័យ ៣ លាននាក់រហូតដល់ ៤៦០ ដុល្លារក្នុងខែធ្នូ ដើម្បីទូទាត់ថ្លៃរស់នៅ

បរទេស៖ មនុស្សពេញវ័យសិង្ហបុរីប្រហែល ៣ លាននាក់នឹងទទួលបានការទូទាត់ជាសាច់ប្រាក់ពីរដ្ឋាភិបាលពី ១០០ដុល្លារ ទៅ ៦០០ ដុល្លារសិង្ហបុរី ស្មើនឹង ប្រហែល ៧៧ដុល្លារ ទៅ ៤៦១ ដុល្លារអាមេរិក ក្នុងខែធ្នូ ដើម្បីជួយសម្រួលដល់ការចំណាយ លើការរស់នៅ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនៃរដ្ឋ ក្នុងទីក្រុងសិង្ហបុរីបាននិយាយ កាលពីថ្ងៃសុក្រថា ការទូទាត់ “ជួយសម្រួលដល់ការចំណាយ ក្នុងការរស់នៅសម្រាប់គ្រួសារសិង្ហបុរី និងផ្តល់ការគាំទ្របន្ថែមទៀត សម្រាប់គ្រួសារដែលមានចំណូលទាបដល់មធ្យម” ។

ក្រសួងបាននិយាយថា អ្នកដែលភ្ជាប់អត្តសញ្ញាណប័ណ្ណចុះបញ្ជីជាតិរបស់ពួកគេទៅ PayNow ត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា នឹងទទួលបានការទូទាត់មុនគេនៅថ្ងៃទី ៥ ខែធ្នូ។

អ្នកដែលគ្មានគណនី PayNow-linked NRIC ប៉ុន្តែមានគណនីធនាគារ DBS, POSB, OCBC ឬ UOB អាចបញ្ជូនព័ត៌មាន លម្អិតរបស់ពួកគេនៅលើគេហទំព័រ GovBenefits ត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ដើម្បីទទួល បានការទូទាត់តាមរយៈ Giro ត្រឹមថ្ងៃទី ១៦ ខែធ្នូ។ ចំណែកអ្នកដែលគ្មានទាំង PayNow NRIC ដែលបានភ្ជាប់ និងគណនីធនាគារដែលមានសុពលភាព នឹងទទួលបានការទូទាត់តាមរយៈ GovCash ត្រឹមថ្ងៃទី ២២ ខែធ្នូ។

ដើម្បីមានសិទ្ធិទទួលបានលុយ គឺប្រជាពលរដ្ឋ ត្រូវតែមានអាយុ ២១ឆ្នាំ ឬចាស់ជាងនេះនៅឆ្នាំ ២០២៦ ហើយរស់នៅក្នុងប្រទេសសិង្ហបុរី នេះបើយោង តាមគេហទំព័រផ្លូវការ GovBenefits ។ អ្នកដែលមានទ្រព្យសម្បត្តិ ច្រើនជាងមួយ ឬមានប្រាក់ចំណូល ដែលអាចវាយតម្លៃលើសពី ១០០.០០០ ដុល្លារសិង្ហបុរី នឹងទទួលបាន ១០០ ដុល្លារសិង្ហបុរី ។ អ្នកដែលមានប្រាក់ចំណូលចាប់ពី ៣៩ ០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ នឹងទទួលបានការទូទាត់ អតិបរមាចំនួន ៦០០ ដុល្លារសិង្ហបុរី។
ប្រែសម្រួលៈ ណៃ តុលា

To Top