ព័ត៌មានជាតិ

ជនបរទេសម្នាក់មកកម្ពុជា ដើម្បីបញ្ចប់ជីវិត តែបានផ្តល់ជីវិតថ្មី លើដែនដីកម្ពុជា

ភ្នំពេញ ៖ ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជា ដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរ ។

តាមហ្វេសប៊ុករបស់លោករដ្ឋមន្រ្តី បានស្រង់សំដីដោយផ្ទាល់ របស់បុរសជាជនបរទេសនេះថា “ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះ ដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួន ក្នុងសភាពនោះទេ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញនៅផ្ទះ(ស្រុកកំណើត) ប្រកបដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ(កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន ។ កម្ពុជាមិនត្រឹម តែបានផ្ដល់ជីវិតមកខ្ញុំ ម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ” ។

ដោយសារតែអត្ថន័យ ខាងលើនេះហើយ ទើបលោក ហួត ហាក់ អះអាងថា នេះបានបញ្ជាក់ឱ្យឃើញពីឥទ្ធិពល​ នៃភាពវិជ្ជមាន របស់ប្រទេសកម្ពុជា មានសន្ដិភាព ប្រជាជនស្លូតត្រង់ វប្បធម៌អស្ចារ្យ និងស្នាមញញឹម ដែលតែងតែធ្វើឱ្យទេសចរណ៍ ដែលមកលេងហើយគឺជាប់ចិត្ត ។
លោកផ្តាំថា “សូមចែករំលែកសារមួយនេះទៅកាន់ពិភពលោក” ៕

To Top